ហុងស៊ុយ​ក្នុងផ្ទះ​

  • បន្ទប់គេង​ជាមួយ​កញ្ចក់​ថ្លា : 
    ​​ប្រសិនបើ​នៅ​ក្នុង​បន្ទប់​គេង​របស់​លោក​អ្នក​មាន​បង្អួច​ប្រើប្រាស់​កញ្ចក់​ថ្លា អាច​មើលឃើញ​ទេសភាព​នៅ​ខាងក្រៅ​បាន​នោះ គួរតែ​ផ្លាស់ប្តូរ​គំនិត​ដោះដូរ​ទីតាំង​គ្រែ​ដំណេក​នៅ ក្បែរ​បង្អួច ទោះបី​ទេសភាព​នៅ​ខាងក្រៅ​វា​ជួយ​ឲ្យ​លោកអ្នក​បានស្រ​ឡះមុខ​មាត់​ក៏ដោយចុះ ។ ហេតុ ផល​គឺ​ទោះបី​ថាមពល​ពី​សម្ពាធ​ខាងក្រៅ​វា​ពុំ​បង្ក​ឲ្យ​កើត​មាន​រឿងរ៉ាវ​ជាមួយ​ដៃគូ​ជីវិត​ធ្ងន់ធ្ងរ​ក្តី តែ​វា​អាច​មាន​សម្ពាធ​អាក្រក់​ធ្វើឲ្យ​សុខភាព​របស់​លោក​អ្នកធ្លាក់​ទ្រុឌទ្រោម ដោយសារ​តែ​គេង​មិនសូវ លក់​ស្កប់ស្កល់ ។​
  • បន្ទប់​គេង​ជាមួយ​ថូផ្កា :
    ​ដើម្បី​ជួយ​លើ​កម្រិត​សុភមង្គល​ក្នុង​រឿងសេ្ន​ហា អ្នក​ទាំង​ពីរ​អាច​រក​ថូ​ផ្កា ឬ​ផើងផ្កា​ណា មួយ​មក​តុបតែង​លំអរ​នៅក្នុង​បន្ទប់ដេក ក៏ប៉ុន្តែ​មាន​ការកំណត់​ផង​ដែរ​នោះ គឺ​ផើង ឬ​ថូ​គួរតែ​មាន​ពណ៌​ស ។ រីឯ​ផ្កា​វិញ​គួរតែ​ជ្រើសរើស​ពណ៌​ក្រហម ឬ​ពណ៌​ស៊ី​ជម្ពូ ព្រោះ​ក្រៅពី​ជួយ លើក​កម្រិត​សោភ័ណភាព​នៅក្នុង​បន្ទប់​គេង​ហើយ​នោះ វា​ជួយ​បង្កើន​ថាមពល​សេ្ន​ហា​របស់​អ្នក​ទាំង​ពីរ ឲ្យ​រឹងមាំ​ទៀត​ផង ។​
  • ក្បាល​ដំណេក​កុំ​បែរ​ចំ​ទៅរក​បន្ទប់ទឹក :
    ​ហាម​ដេក​ដែរ​ក្បាល​ទៅ​រក​បន្ទប់ទឹក​ដាច់ខាត​ព្រោះ​អាច​ធ្វើឲ្យ​ជោគជតារាសី​ក្នុង​រឿង ស្នេហា​ដែល កំពុងតែ​រីក​សុសសាយ​ល្អ​នោះ ជួប​នឹង​វ​បត្តិ​រុះរោ​យអស់​ភ្លាម​មួយ​រំពេច ដោយសារតែ គូសេ្ន​ហ៍​កើត​មាន​រឿងរ៉ាវ​ឈ្លោះប្រកែក​គ្នា​មិន​ឈប់ឈរ ។ មួយវិញទៀត​មិនគួរដេ​កបែ​រចុង​ជើង​ទៅ ចំ​មាត់ទ្វារ​បន្ទប់ ព្រោះ​នោះ​ជា​រូបភាព​នៅពេល​គេ​រំកិលសព​ចេញពី​ក្នុង​ផ្ទះ​ដូច្នេះ​វា​ជា​រឿង​អពមង្គល បំផុត ។​

​កាលណា​ចុងជើង​របស់​អ្នក​បែរ​ទៅ​ចំ​មាត់ទ្វារ​មិន​បញ្ជិត​សូម្បី​តែ​បន្តិច​នោះ និង​កើត​មាន រឿងរ៉ាវ​ក្តៅក្រហាយ​នៅក្នុង​សង្គម​គ្រួសារ ។ រីឯ​ផា​សុភាព​វិញ ក៏​មិនសូវ​រឹងមាំ​អាច​មាន​សមាជិក​ក្នុង គ្រួសារ​នាំគ្នា​ឈឺ​ជា​បន្តបន្ទាប់ ដូច្នេះ​ភាពកក់ក្តៅ និង​សេចក្តីសុខ​ក្នុង​សង្គម​គ្រួសារ​រមែង​ថមថយ ។​

  • ផ្ទៃ​បន្ទប់ :
    ​គួរ​មាន​ផ្ទៃ​រាបស្មើ​មាន​ក្រឡា​ក្បូរក្បាច់​គួរឲ្យ​ទាក់ទាញ​ភ្នែក តែ​ប្រសិនបើ​មាន​ផ្ទៃ​រាបស្មើ ហើយ​ថែមទាំង​មាន​ពណ៌​លាត​ទៀត​នោះ​កាន់តែ​ប្រសើរ ។ ចំណុច​គួរ​ចៀសវាង គឺ​ហាម​ប្រើ​ក្រណាត់ ព្រំ​ក្រាស់​នៅក្នុង​បន្ទប់ ដូចជា​ព្រំ​ក្នុង​សម័យ​ថ្មី​នេះ​មាន​រំលេច​ជា​ក្បូរ​ក្បាច់រចនា​ច្រើន​ហួសហេតុ​ពេក វា​អាច​ធ្វើឲ្យ​សេ្ន​ហា​របស់​អ្នក​ទាំង​ពីរ​ជួប​នឹង​រឿង​ច្របូកច្របល់ ដោយ​ចៀស​មិន​ផុត ។​
  • កុំ​ប្រើ​ភួយ​ពណ៌​ស : 
    ​មិនគួរ​ប្រើប្រាស់​ភួយ​ពណ៌​ស​នៅក្នុង​បន្ទប់ដេក ព្រោះ​កំណាត់​ពណ៌​ស​ក្រោយ​ពេល​អ្នក យក​មក​គ្របដណ្តប់​នៅ​លើ​រាងកាយ គឺ​ប្រៀបដូចជា​មនុស្ស​ដែល​ទើបនឹង​ស្លាប់ ។ រីឯ​កម្រាលពូក​ពណ៌ ស​វិញ​ទោះបី​វា​មើលឃើញ​ស្អាត​មាន​អនាម័យ​គាប់​ភ្នែក​ក្តី ក៏​ប៉ុន្តែ​ការពិត​មិន​ស័ក្កិសម​នឹង​បន្ទប់ដេក ទាល់តែសោះ ព្រោះ​ពណ៌​ស​នេះ​វា​មាន​ឥទ្ធិពល​ធ្វើឲ្យ​ថាមពល​សេ្ន​ហា​របស់​អ្នក​ទាំង​ពីរ បែក​ខ្ចាត់ខ្ចាយ ដូច្នេះ​គួរ​ជ្រើសរើស​កម្រាលពូក​ពណ៌​ផ្​េ​សងៗ​វិញ​ទើប​ប្រសើរ ។​
  • ចុង​គ្រែ​បែរ​ទៅ​រក​មាត់ទ្វារ : 
    ប្រសិនបើ​កម្រិត​មង្គល​ការ​របស់​អ្នក​ជួប​នឹង​សភាព​រង្គោះរង្គើ ឬ​ស្រពាប់​ស្រពោន​ញឹក ញាប់​នោះ អាច​មាន​មូលហេតុ​ពី​ចុង​គ្រែ​របស់​អ្នក​បែរ​ទៅរក​មាត់ទ្វារ​ថាមពល​អាក្រក់​ដែល​រសាត់​ចូល មក​មាត់ទ្វារ​វា​នឹង​ប្រឈម​ជា​មួយ​ខ្លួន​លោកអ្នក វិធី​ដែល​អាច​ជួយ​ដោះស្រាយ​បញ្ហា​បាន គឺ​ព្យួរ​កូន កញ្ចក់​តូច​មួយ​ទុក​នៅ​ត្រង់​ចុងជើង ដើម្បី​ជួយ​កម្ចាត់​ថាមពល​អាក្រក់​ឲ្យចេញ​ទៅក្រៅ​វិញ ។​
  • កម្រាលពូក​ពណ៌​មាស : 
    កម្រាលពូក​ពណ៌​មាស ឬ​ភួយ​ដណ្តប់​ពណ៌​មាស សាច់មាន ពណ៌​ភ្លឺ​ថ្លាៗ របស់​វា​នឹង​ជួយ​លើក​កម្រិត​ថាមពល​ស្នេហា​របស់​អ្នក​ទាំង​ពីរ​ឲ្យមាន​សន្ទុះ​ក្លៀវក្លា​ជាង​ពេល​មុនៗ​បាន ។​    ​
    ​    ​

ដុំគ្រី​ស្តាល់​ជួយ​បង្កើន​អារម្មណ៍ ប្រសិនបើ​ពេល​ណាមួយ​អ្នក​ទាំង​ពីរ​មាន​អារម្មណ៍​ថា ក្តៅ នៅក្នុង​ខ្លួន​ប្រែប្រួល​ខុសធម្មតា​ដោយ​ប្រការ​ណាមួយ​រក​មូលហេតុ​ពិត​មិន​ឃើញ​នោះ យើង​មាន​វិធី​មក ជួយ​ណែនាំ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​បាន នោះ​គឺ​ត្រូវ​រក​ចាន​ស្អាត​មួយ​រួច​ដាក់​ដុំគ្រី​ស្តាល់​ទុក​នៅ ក្រោម​គ្រែ​ដំណេក នោះ​នឹង​ធ្វើឲ្យ​អ្វីៗ​បាន​ប្រសើរ​ឡើង​វិញ​ជាមិនខាន ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: