របៀប​រៀបចំ​ខាងក្រៅ​ផ្ទះ​ឲ្យ​មាន​ហុងស៊ុយ

ហុងស៊ុយ​ជា​ក្បួនខ្នាត​មួយ​ត្រូវបាន​ជនជាតិ​ចិន​ប្រកាន់ខ្ជាប់​ដែល​វា​មាន​ពាក់ព័ន្ធ​ជាមួយ​ជោគជតារាសី​និង​ដំណើរ​ក្នុង​ឆាកជីវិត​ផង​។​នៅទីនេះ​យើង​នឹង​បង្ហាញ​ពី​ក្បួន​ហុងស៊ុយ​ខាង​​ក្រៅ​ផ្ទះ​ដែល​ក្នុងនោះ​មាន​ទាំង​របង​ផ្ទះ​និង​ខ្លោងទ្វារ​។​របស់​ទាំងអស់នេះ​វា​បានបញ្ជាក់​ពី​ហុងស៊ុយ​ផ្ទះ​របស់​អ្នក​ថា​ល្អ​ឬ​មិនល្អ​។​

  1. របង​ផ្ទះ​
    ការធ្វើ​របង​ផ្ទះ​មិនគួរ​ឲ្យ​ខ្ពស់​ហួស​ពី​កម្ពស់​២​ម៉ែត្រ​ឡើយ​ព្រោះ​បើសិន​ខ្ពស់​ឬ​ទាប​ពេក​(​ទាប​ជាង​១,៤​ម៉ែត្រ​)​នោះ​មានន័យថា​មិន​ផ្តល់​ផល​ល្អ​ឬ​អាច​និយាយ​តាម​ក្បួន​ហុងស៊ុយ​ថា​
    ​មិនអាច​ការពារ​ក្នុង​ការនាំ​ជោគ​លាភ​ហូរ​ចូល​បានឡើយ​។​
  2. ហាម​ធ្វើ​របង​នៅជាប់​ផ្ទះ​
    ការសង់​របង​ផ្ទះ​មិនគួរ​បន្សល់ទុក​ទីធ្លា​ខាងមុខផ្ទះ​ឲ្យ​នៅសល់​ខ្លី​ជាង​ខាងក្រោយ​ផ្ទះ​នោះទេ​។​ទោះបីយ៉ាងណា​បើ​អ្នកមាន​ផ្ទៃដី​វែង​ការសាងសង់​នេះ​មិនត្រូវ​រាប់បញ្ចូល​ក្នុង​ហុងស៊ុយ​នេះឡើយ​។​ក្បួន​ហុងស៊ុយ​នេះ​អ្នក​អាចអនុវត្ត​បាន​ដែល​បើ​អ្នក​កំពុង​សាងសង់​ឬ​ចង់​សង់ផ្ទះ​ណាមួយ​(​ជាពិសេស​ដី​ឡូ​)​នេះ​បើ​អ្នកមាន​ជំនឿ​។​ទោះបីយ៉ាងណា​បើ​ផ្ទះ​អ្នក​សាងសង់​រួច​ក៏​មិន​ថ្វី​ដែរ​ព្រោះថា​ជំនឿ​នោះ​អាស្រ័យ​លើ​ខ្លួន​យើង​ប៉ុណ្ណោះ​។​
  3. ដាក់​ភ្លើង​របង​ផ្ទះ​(​ថ្ម​)
    របង​ផ្ទះ​ដែល​ខ្ពស់ៗ​ល្មម​គួរ​ដាក់​ភ្លើង​បំភ្លឺ​រៀងរាល់​យប់​ព្រោះ​នោះ​នឹង​ជួយ​ឲ្យ​ជួបតែ​ភាពរុងរឿង​។​សម្រាប់​របង​ផ្ទះ​មិនគួរ​ទុកចោល​ឲ្យ​ចាស់​ទ្រុឌទ្រោម​នោះឡើយ​គួរ​លាប​ឬ​ជួសជុល​​ទើប​សិរី​សួរ​ស្តី​នឹង​ហូរ​ចូល​វិញ​។​
  4. ទ្វារ​មុខផ្ទះ​
    ​មិនគួរ​ធ្វើជា​ទ្វារ​បន្ទះ​តូចៗ​ពីរ​ទេ​គួរតែ​ធ្វើ​មួយ​បន្ទះ​បាន​ហើយ​។​ទ្វារ​នេះ​គួរ​ធ្វើ​នៅ​ខាងឆ្វេង​ដៃ​ទើប​ល្អ​បំផុត​។​
  5. ទ្វារផ្ទះ​
    ការធ្វើ​ទ្វារ​មុខផ្ទះ​មិនគួរ​ឲ្យ​ ចំជាមួយ​នឹង​ធ្លោ​ង​ទ្វារផ្ទះ​អ្នកដទៃ​នោះឡើយ​៕
Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: