ទ្វារ​ផ្ទះ​ដែល​មាន​ហុងស៊ុយ

នៅពេល​ណា​គេ​បោះជំហាន​ចូលទៅក្នុង​អា​ផាត​ម៉េន ឬ​ផ្ទះ​នៅ​កន្លែង​ណាមួយ​ក៏ដោយ ផ្ទៃ​ដែល​នៅជាប់​កន្លែង​ចង្អៀត​នោះ​មិនគួ​ចង្អៀត ទា​ល់ ឬ​មាន​អ្វី​រាំង​ខណ្ឌ​នោះទេ ។ បើ​តាម​គោលការណ៍​ហុងស៊ុយ នៅ​ក្រោយ​ពេល​គេ​បើកទ្វារ​ចូល គួរ​មើល​ឃើញ​បន្ទប់​អង្គុយលេង ។ បើ​ផ្ទៃ​បន្ទប់​នេះ​មាន​លក្ខណៈ​កាន់តែ​ទូលាយ​ប៉ុនណា​នោះ ថាមពល​ហុងស៊ុយ​កាន់តែ​ល្អ​ទៅ​តាម​នោះដែរ ។​

ជ្រុង​ដែល​ស្ថិត​នៅ​បញ្ឆោត​ក្បែរ​នឹង​ខ្លោងទ្វារ​ផ្ទះ ចាត់ទុកថា ជា​ជ្រុង​មង្គល​មួយ ប្រសិន​បើ​លោក​អ្នក​ដាក់​តាំង​សញ្ញាណ​មង្គល ទុក​នៅ​ត្រង់​ម្តុំ​ដែល​បាន​ពោល ដូច​ជា​គ្រឿង​លើក​ហុងស៊ុយ ដ៏​ស័ក្តិ​មាន​ជា​ទឹក​ជាដើម ។ ក្នុង​ករណី​ជា​ទិស​ខាងជើង​ឬ​ទិសអាគ្នេយ៍​អា​ប្រើគ្រិ​ស្តាល់ ។ ក្នុង​ករណី​ជា​ទិស​និរតី ឬក៏​ទិសឦសាន​អាច​ធ្វើឲ្យ​ថាមពល​ល្អហូរ​ចូល​ពេញប្រៀប​បំផុត ។

  • ខ្លោងទ្វារផ្ទះ​មិនគួ​របើក​ទៅ​ពើប​នឹង​បន្ទប់ទឹក សម្រាប់​វិធី​ដោះស្រាយ គឺ​អាច​ផ្លាស់ប្តូ​ឬ​ទិតាំង​ទ្វារ​បន្ទប់​ទឹកចេញ ។​
  • ខ្លោងទ្វារ​ផ្ទះ ដែល​បើក​ទៅ​ពើប​នឹង​ម្តុំ​ចង្អៀត ។ វិធី​កែសម្រួល​គួរ​ដាក់​ភ្លើង​បំភ្លឺ នៅ​ត្រង់​កន្លែង​ដែល​ពោល ។ ក្នុងករណី​នេះ​កញ្ចក់​ក៏​អាច​ប្រើការ​បាន​ដូចគ្នា ដរាបណា​កញ្ចក់​នោះ​មិន​ឆ្លុះ​រូបភាព ខ្លោងទ្វារ​ដោយ​ចំៗ​នោះទេ ។​
    ​ខ្លោងទ្វារផ្ទះ​មិនគួ​របើក​ទៅ​ពើប​នឹង​បង្អួច ព្រោះ​លក្ខណៈ​បែបនេះ អាច​ធ្វើឲ្យ​ថាមពល​ល្អហូរ​ចេញ​ទៅ​វិញអ​ស់​ភ្លាមៗ ។ សម្រាប់​ជីវិត​កែសម្រួល គឺ​ប្រើ​ក្រណាត់​ធ្វើជា​វាំងណន​បិទ​ទុក​ហាម​បើក ។
  • ភ្លើង​គួរ​ស្ថិត​នៅ​ពីមុខ មិន​មែ​នៅ​ពីក្រោយ​ខ្នង ពន្លឺភ្លើង​ដែល​ភ្លឺចិញ្ចាចចិញ្ចែង ស្ថិតនៅ​ពីក្រោយ​ខ្នង​របស់​លោក​អ្នក នឹង​នាំ​ឈានឆ្ពោះ​ទៅរក​ការ​ក្បត់​កេងប្រវ័ញ្ច ព្រមទាំង​បង្ក​អតុល្យភាព​នៅក្នុង​ផ្ទៃ​បន្ទប់ ។ ពន្លឺ​អំពូល​ភ្លើង ដែល​ស្ថិត​នៅលើ​តុ​បំពេញការងារ មិនគួរ​ភ្លឺ​ជះ​ទៅដល់​ខាងក្រោយ​ខ្នង ។ ផ្ទុយទៅវិញ អ្នក​គួរ​សម្រួល​ពន្លែភ្លើង​នៅ​ពីមុខ កន្លែង​ធ្វើការ​របស់​អ្នក​ឲ្យ​សមល្មម ។ ចំណែកឯ​ពន្លឺភ្លើង​ពីលើ​ពិ​តាន គួរ​ចាំង​ឆ្លុះ​បំភ្លឺ​នៅត្រង់​ផ្នែក​ខាង​មុខ​នៃ​តុ​ធ្វើការ ដើម្បី​ជា​ការបង្កើត ជា​បរិវេណ​នៃ​ភាព​ចំ​រើ​ង​រុងរឿង បែប​ជា​សញ្ញាណ​មួយ ជួយ​ឲ្យ​ថាមពល​នៃ​សិរី​សួស្តី​ហូរ​ចូល​មក សន្សំទុក​នៅ​ផ្នែក​ខាង​មុខ​អ្នក ។ ចូរ​ចាំ​ទុក​ថា អ្នក​នឹង​ទទួលបាន​ប្រយោជន៍​ពី​ថាមពល​សិរី​មង្គល ល្គឹក​ណា​ថាមពល​នោះ​ហូរ​ចូលមក​ពី​មុខ​អ្នក​យ៉ាង​រលូន ៕​
Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: