រៀបចំសាឡុងបែបណាឲ្យបានត្រឹមត្រូវតាមក្បួនហុងស៊ុយ

ក្នុង​ផ្ទះ​សម្បែង​ការ​រៀប​ចំ​ទុក​ដាក់​សាឡុង​ឲ្យ​បាន​ត្រឹម​ត្រូវ​ជា​រឿង​សំខាន់​ព្រោះ​ផ្តល់​ទាំង​សោភ័ណ្ឌ​ភាព​និង​ក្បួន​ហុង​ស៊ុយ​ផង។ យើង​ឃើញ​ថា​មាន​មនុស្ស​ច្រើន​ណាស់​ដែល​ចូល​ចិត្ត​ដេក​នៅ​លើ​កៅ​អី​ពូក​សាឡុង​មិន​ថា​ឈើ​ឬ​ពូក​ទេ។ ទី​កន្លែង​នេះ​ អាច​ជំនួស​គ្រែ​សម្រាប់​ដេក​ម្តងម្កាល​នៅ​ពេល​ថ្ងៃ​ដែល​ជា​របស់​សំខាន់​មួយ​ក្នុង​ផ្ទះ​សម្បែង​របស់​យើង។ ការ​ពិតការរៀបចំទីតាំងកៅអីពូកសាឡុង(សំដៅកៅអីពូកសាឡុងវែង)នៅ​ក្នុង​គេហដ្ឋាន​ក៏​អាច​ជះ​ឥទ្ធិពល​ល្អ​និង​អាក្រក់​ដល់​ជោគ​វាសនា​របស់​ម្ចាស់​ផ្ទះ​ហើយ​បើ​រៀប​ចំ​​ឲ្យ​ត្រូវ​ទៅ​តាម​ការ​ណែនាំ​ក្នុង​ក្បួន​ហុង​ស៊ុយ គឺ​នៅ​ពេល​ដែល​លោក​អ្នក​ចង់​ដេក​តែង​នឹង​ដេក​បាន​ស្កប់​ស្កល់​ហើយ​ពេល​អង្គុយ​ក៏​រឹត​តែ​ជួយ​ឲ្យ​មាន​ផាសុខភាព​ទៀត​ផង។

ទីតាំង​នាំ​ទ្រព​និង​ទី​តាំង​កើត​ឧប​ទ្រព​ក្នុង​គេហដ្ឋាន ខាង​ក្រោម​នេះ​គឺ​ជា​ទី​តាំង​កៅ​អី​ពូក​សាឡុង​​ដែល​ត្រូវ​រៀប​ចំ​ឲ្យ​ស្រប​ទៅ​តាម​ក្បួន​ហុងស៊ុយ៖

  1. ទិសទ្វារធំ
  • ខាងកើត
  • ខាងត្បូង
  • ខាងលិច
  • ខាងជើង
  • អាគ្នេយ៍
  • និរតី
  • ឦសាន
  • ពាយព្យ

ទីតាំងនាំទ្រព្យ

  • និរតី
  • ខាងកើត
  • ខាងជើង
  • អាគ្នេយ៍
  • ឦសាន
  • ពាយព្យ
  • ខាងលិច
  • ខាងត្បូង

ទីតាំងឧបទ្រព

  • ខាងត្បូង
  • ឦសាន
  • ពាយព្យ
  • ខាងលិច
  • ខាងកើត
  • ខាងជើង
  • អាគ្នេយ៍
  • និរតី

 បង្អែកជញ្ជាំង

 ការ​រៀប​ចំទី​តាំង​កៅ​អី​ពូក​សាឡុង​និង​តុ​ធ្វើ​ការ​គឺ​មាន​លក្ខណៈ​ស្រដៀង​គ្នា​ដោយ​នៅ​ពី​ក្រោយ​ខ្នង​ត្រូវ​មាន​ការ​បង្អែក​ជញ្ជាំង។ តាម​ធម្មតា​បង្អែក​ជញ្ជាំង​ឬ​បង្អែក​ពី​ក្រោយ​ខ្នង​នៃ​កៅ​អី​ពូក​សាឡុង​គឺ​មាន​ជញ្ជាំង​ហាក់​ដូច​សមរម្យ​ជាង។ ប្រសិន​បើ​នៅ​​ពី​ក្រោយ​បង្អែក​កៅ​អី​ពូក​សាឡុង​ជាប់​បង្អួច,ទ្វារ​ឬ​ជា​ផ្លូវ​ដើរ​ដែល​មាន​ចន្លោះ​ប្រហោង​ល្វឹងល្វើយ​ហើយ​ក៏​បាន​ក្លាយ​ជា​ប្រហោង​ធ្លុះធ្លាយ​ដោយ​​ពិបាក​នឹង​ប្រកូក​ប្រកាស​ហៅ​ទ្រព្យ​ចូល​និង​សន្សំទ្រព្យ។ ការ​អង្គុយ​ឬ​ដេក​យូរៗ​ទៅ​ងាយ​នឹង​មាន​ជំងឺ​ឈឺ​ថ្កាត់​កំប៉ិក​កំប៉ុក​ផ្សេងៗ​ព្រម​ទាំង​អាច​ជះ​ឥទ្ធិពល​អាក្រក់​ដល់​គ្រប់​សមាជិក​ក្រុម​គ្រួសារ​ទៀត​ផង។​​ ម្យ៉ាងវិញទៀត ប្រសិន​បើ​នៅ​ក្នុង​ផ្ទះ​មាន​អ្នក​ណា​ម្នាក់​មាន​ជោគ​សំណាង​មិន​សូវ​ល្អ​គឺ​រឹត​តែ​ទទួល​នូវ​ឥទ្ធិពល​អាក្រក់​កាន់​តែ​ធ្ងន់​ធ្ងរ​ឡើង​ថែម​ទៀត។ ក្រៅពីនោះ ប្រសិនបើ​ទីតាំង​សាឡុង​នៅ​ក្នុង​ផ្ទះ​ពិបាក​មាន​ការ​បង្អែក​ជាប់​នឹង​ជញ្ជាំង​គឺ​មាន​វិធី​យ៉ាង​សាមញ្ញ​អាច​ជួយ​សង្គ្រោះ​បាន​គ្រាន់​តែ​លោក​អ្នក​អាច​ដាក់​តាំង​ទូ​ទាប​ឬ​ផ្ទាំង​អ្វី​មួយ​ពី​ក្រោយ​ខ្នង​ដើម្បី​ទុក​ជា​បង្អែក​ដោយ​ក្នុង​ក្បួន​ហុងស៊ុយ​ចាត់​ទុក​ជា​​បង្អែក​ភ្នំ​សម្ប​និម្មិត​ទុក​នោះ​ជា​ការ​ស្រេច។

រៀបចំដាក់តាំងឲ្យចំទីតាំងជោគល្អ

សម្រាប់​កៅ​អី​ពូក​សាឡុង​គឺ​ជា​គ្រឿង​សង្ហារឹម​និង​ជា​មជ្ឈមណ្ឌល​ដែល​មនុស្ស​នៅ​ក្នុង​ផ្ទះ​សម្បែង​ដែល​ធ្វើ​សកម្មភាព​ប្រចាំ​ថ្ងៃ​ដូច្នេះ​ប្រសិន​បើ​បាន​ដាក់​តាំង​ចំ​ទិស​ទីតាំង​ជោគ​ល្អ​នោះ​គឺ​សមាជិក​ក្រុម​គ្រួសារ​គ្រប់​រូប​នៅ​ក្នុង​ផ្ទះ​ក៏​បាន​​ទទួល​នូវ​ជោគ​ល្អ​នោះ​ទៅ​តាម​នោះ​ដែរ។ ពិសេស​គេ​អាច​ដាក់​តាំង​ឲ្យ​ចំ​ទីតាំង​ទ្រព្យ​នៅ​ក្នុង​គេហដ្ឋាន គឺ​រឹង​តែ​ល្អ​ប្រ​សើរ។​ ការ​អង្គុយ ឬដេក​ក្នុង​រយៈ​ពេល​យូរ​អង្វែង​នៅ​ចំ​ទី​តាំង​ទ្រព្យ​ពុំ​គ្រាន់​តែ​ធ្វើ​ឲ្យ​ជោគ​ទ្រព្យ​នៃ​មនុស្ស​ក្នុង​ផ្ទះ​សម្បែង​គ្រប់​រូប​បាន​ឡើង​ខ្ពស់​ត្រដែត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ចំពោះ​សុខ​ភាព​របស់​មនុស្ស​ម្នាក់ៗ​ក៏​ល្អ​ជា​លក្ខណៈ​ពិសេសដែរ។ ផ្ទុយ​ទៅវិញ​ប្រ​សិន​បើ​បាន​រៀប​ចំ​ដាក់​តាំង​មិន​បាន​ចំទី​តាំង​ជោគ​ល្អ​ទេ​នោះ​មានុស្ស​គ្រប់​រូប​នៅ​ក្នុង​ផ្ទះ​សម្បែង​ក៏​ទទួល​រង​នូវ​ការ ធ្វើ​ទុក្ខ​បុក​ម្នេញ​ផង​ដូច​ជា​ងាយ​នឹង​បង្ក​រឿង​ឈ្លោះ​ប្រកែក​គ្នា។​ រីឯ​ទ្រព្យ​សំណាង​និង​សុខ​ភាព​ក៏​ទទួល​ការ​ខាត​បង់​ដែរ​ ដូច្នេះ​ហើយ បើ​ទោះ​បី​ជា​កៅអី​ពូក​សាឡុង​ពុំ​អាច​រៀប​ចំ​ដាក់​តាំង​ឲ្យ​ចំ​ទី​តាំង​ទ្រព្យ​ក្តី​ក៏​គួរ​ចៀស​វាង​ដាច់​ខាត​មិន​ត្រូវ​ដាក់​តាំង​ឲ្យ​ចំ​ទី​តាំង​​ឧប​ទ្រព​ដែរ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: