ហុងស៊ុយ១០ចំណុចនៅក្នុងការិយាល័យ

ដើម្បី​បំពេញ​ការងារ​ឱ្យ​ទទួល​បាន​ផល​ល្អ ដំបូង​គេ​ត្រូវ​អាស្រ័យ​ទៅ​លើ​ភាព​ឧស្សាហ៍​ព្យាយាម និង​អត់​ធ្មត់ តែ​ក្រៅ​ពី​នោះ​រឿង​ហុងស៊ុយ ក៏​អាច​ជា​កត្តា​មួយ​ជួយ​ផ្ចុង​ផ្តើម​ការងារ​បាន​ល្អ​ដូច​គ្នា។ ហេតុ​នេះ​ក៏​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ដល់​ហុងស៊ុយ​នៅ​ការិយាល័យ​ធ្វើ​ការ​ផង​ដែរៈ

អ្នកគួរគិតបន្តិចពីហុងស៊ុយនៅកន្លែងធ្វើការរបស់អ្នក

  1. ស្វែង​រក​កន្លែង​តុ​ធ្វើការ​មាន​ទី​តាំង​បញ្ឆិត​ទ្វារ​ចូល​ឱ្យ​បាន​ខ្លាំង​បំផុត ។ ចំពោះ​អ្នក​គ្រប់​គ្រង​មុខ​តំណែង​ធំ​ដុំ​នានា​ប្រការ​នេះ​ជួយ​ជំរុញ​ឱ្យ​ការងារ​ទទួល​បាន​ជោគ​ជ័យ​កាន់​តែ​ងាយ​ឡើង​ អ្នក​នៅ​ក្រោម​បង្គាប់​គោរព​កោត​ខ្លាច​ ព្រោះ​ជា​ទី​តាំង​ដែល​មាន​អំណាច​បំផុត។ សម្រាប់ បុគ្គលិក​ធម្មតា​វិញ ទីតាំង​មួយ​នេះ​អាច​ជួយ​ឱ្យ​លោក​អ្នក​គេច​ផុត​ពី​ការ​កាច់​កុង​ក្នុង​ចំណោម​មិត្ត​ភក្តិ​រួម​ការ​ងារ ព្រោះ​ទីតាំង​នេះ​ពុំ​មាន​នរណា​ម្នាក់ អាច​លួច​ចាក់​ពី​ក្រោយ​បាន​ដោយ​សារ​លោក​អ្នក​អាច​មើល​ឃើញ គ្រប់​ពេល​វេលា ។
  2. លក្ខណៈ​តុ​បំពេញ​ការងារ គួរ​មាន​រាង​រៅ​បួន​ជ្រុង​ទ្រវែង ហាម​ប្រើ​តុ​រាង​មូល ព្រោះ​តុ​ប្រភេទ​នេះ មិន​អាច​អង្គុយ​ធ្វើ​ការ​បាន​យូរទេ ។
  3. តុ​ធ្វើ​ការ​ងារ​បែរ​មុខទៅ​រក​សសរ​គេ​ហៅ​ថា​ជ្រុង​សសរ​ពិឃាត​តែ​អាច​ដោះ​ស្រាយ បាន​ដោយ ស្វែង​រក​រូប​ចម្លាក់​លិង្គ ឬ​គ្រីស្តាល់​នាគ​ដាក់​តាំង​ទុក​នៅ​ខាង​ឆ្វេង​ដៃ​នៃ​តុ​ធ្វើការ។  វិធី​នេះ​ក៏​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​មិត្ត​ភក្តិ​បង្ក​រឿង​ទៀត​ផង។
  4. ការ​រៀប​ចំ​តុ​ធ្វើការ គួរ​ប្រកាន់​គោល​ការណ៍​ឆ្វេង​ដៃ (នាគ) ចាំបាច់​ត្រូវ​ខ្ពស់​ជាង​ដៃ​ស្តាំ​(ខ្លាស) ។ ដូច​ជា​កញ្ចក់​ម៉ូនី​ទ័រ​កុំព្យូទ័រ គំនរ​ឯក​សារ​ខ្ពស់​ដូច​ភ្នំ គួរ​ស្ថិត​នៅ​ខាង​ ឆ្វេង​ដៃ ចំណែក​ឧបករណ៍​ប្រើប្រាស់​ដែល មិន​សូវ​ខ្ពស់ ដូច​ជា​ប៊ិក កែវ​ទឹក គួរ​នៅ​ខាង ស្តាំដៃ ។
  5. តុបំពេញការងារ គួរជាតុដែលវាយបិទជិតទាំងបីជ្រុង ទុកជារនាំងការពារគ្រោះថ្នាក់ជុំវិញខ្លួន។
  6. បរិយា​កាស​នៅ​ក្នុង​បន្ទប់​បំពេញ​ការងារ គួរ​រៀប​ចំ​ឱ្យ​មាន​ពន្លឺ​គ្រប់​គ្រាន់​មិន​មែន​ងងឹត​ដូច​ជា​នៅ​ក្នុង​ល្អាង តែ​ក៏​មិន​មែន​ភ្លឺ​ចែស​រហូត​ដល់​ព្រិល​ភ្នែក​នោះដែរ។ នៅ​មាន​ចំណុច​មួយ​ទៀត គឺ​មិន​គួរ​ដាក់​កុំព្យូទ័រ ស្ថិត​នៅ​ក្បែរ​បង្អួច​ពេក​ទេ ព្រោះ​ពន្លឺ​ជះ​ចេញ​ពី​កញ្ចក់​ម៉ូនីទ័រ និងចូល​ពេញ​ភ្នែក​តែម្តង ។
  7. គួរ​តុប​តែង​បន្ទប់​បំពេញ​ការងារ​ដោយ​ភ្ញី​ផ្កា ឬ​រូប​ភាព​ធ្វើ​ឱ្យ​បរិយាកាស​រួម​នៅ​ក្នុង​បន្ទប់​ពោរពេញ ទៅ​ដោយ​ភាព​ស្រស់​បស់ មិន​ធ្វើ​ឱ្យ​ធុញ​ថប់។ ជាង​នេះ​ទៅ​ទៀត​ប្រសិន​បើ​ជា​រូប​ភាព​មើល​ទៅ​គួរ​ឱ្យ​អស់ សំណើច កាន់​តែ​ជួយ​កាត់​បន្ថយ​កម្រិត​ភាព​តប់​ប្រមល់​ដោយ​សារ​ការងារ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត។
  8. ស្វែង​រក​កូន​ដើម​ឈើ​តូចៗ​ មក​តាំង​លម្អ​នៅ​ក្បែរ​កញ្ចក់​ម៉ូនីទ័រ​កុំព្យូទ័រ​ដើម្បី​ជួយ​កាត់​បន្ថយ​កំហាប់ នៃ​ទីលាន​មេដែក ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​ដោយ​ផ្ទាល់​តែម្តង។ ក្រៅ​ពី​នេះ​គេ​អាច​និយាយ​បាន​ថា ចាំ​បាច់​បំ​ផុត​គួរ​ស្វែង​រក​ប្រភេទ​ដើម​ឈើ​ដែល​អាច​ជួយ​សម្រួល​អាកាសធាតុ​ឱ្យ​កាន់​តែ​ល្អ​មក​រក្សា​ទុក​នៅ​តាម ចំណុច​ផ្សេងៗ​ក្នុង​បន្ទប់​បំពេញ​ការងារ។
  9. គួរ​ជ្រើស​រើស​ប្រើ​ពណ៌​ក្នុង​បន្ទប់​ការងារ ដោយ​ប្រើ​ពណ៌​ដែល​ជួយ​សាង​តុល្យ​ភាព​រវាង​ធាតុ​ផ្សេងៗ ដូច​ជា​ពណ៌ស តំណាង​ឱ្យ​ធាតុ​ដែក មាន​ន័យ​ទៅ​ដល់​ការ​ចាប់​ផ្តើម​ស្រស់​បំព្រង។ ពណ៌​ក្រហម តំណាង ធាតុ​ភ្លើង មាន​ន័យ​ទៅ​ដល់​ការ​កែ​សម្រួល​ពី​សកម្មភាព​មិន​ស្ពឹក​ស្រពន់ តែ​រវៀស​រវៃ​រហ័ស​រហួន​គ្រប់​ពេល វេលា។ ពណ៌​លឿង​តំណាង​ធាតុដី មាន​ន័យ​ថា ជា​ភាព​ឆ្លាត​វាង​វៃ មាន​ប្រាជ្ញា​មោះមុត។ ពណ៌​បៃតង តំណាង​ធាតុ​ឈើ មាន​ន័យ​ថា ជា​ការ​ធំ​ធាត់​លូត​លាស់ និង​ការវិវត្តន៍។ ចំណែក​ពណ៌​ស្ករ ដែល​តំណាង​ឱ្យ​ធាតុ​ដី ដែរ​នោះ មាន​ន័យថា ជា​ស្ថិរភាព។
  10. ស្គ្រីន សេវ័រ(Screen Sever)​របស់កុំព្យូទ័រ មិន​គួរ​មាន​ជ្រុង​ស្រួច តែ​គួរ​មាន​រូប​តុក្កតា ឬសត្វ ដែល​គួរ​ឱ្យ​ស្រឡាញ់ ដូច​ជា​ត្រីមាស​ហែល​ទឹក​មាន​សកម្មភាព​រស់​រវើក​កាន់​តែ​ប្រសើរ​ថែម​ទៀត ។
Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: