ផ្ទះប៉ិត(២)

ដកស្រង់ចេញពី បណ្តាញព័ត៌មានវប្បធម៌ខ្មែរ

រូបទី១

ពពួក​ផ្ទះ​ដែល​ហៅថា​ «ប៉ិត» ឬ​ហៅ​តាម​អ្នក​ស្រុក​បាត់ដំបងថា «ផ្ទះជម» ឬ «ផ្ទះ​ក្រជម» គឺ​តែង​តែ​មាន​ដំបូល​ផ្តុំ​ឡើង​ដោយ​ផ្ទាំង​៤ ដែល​មាន​ជម្រាល​ស្មើ​គ្នា ហើយ​ពុំ​មាន​ហោជាង​នៅ​ផ្នែកណាមួយ​នៃ​ដំបូល​ឡើយ។ រូបទី១-២ គឺ​ជា​ផ្ទះ​ប៉ិត​សាមញ្ញ។ ជា​ទូទៅ​បើ​មើល​លើ​ប្លង់​ផ្ទះ​ប៉ិត​ដែល​មាន​តែ​មួយ​ខ្នង់ ឃើញ​ថា​ទ្វារ​មិន​នៅ​លើ​ជ្រុង​ខ្លីទេ គឺ​នៅ​លើ​ជ្រុងវែង។ គេ​អាច​ពង្រីក​ផ្ទះ​ប៉ិត​សាមញ្ញ​ឲ្យ​មាន​រូប​រាង​ច្រើន​បែប​យ៉ាង។ ម្យ៉ាង​ដោយ​បន្ថែម​ដំបូល​ឲ្យ​បាន​ច្រើន​ខ្នង។ រូបទី៣ គឺ​ផ្ទះ​ប៉ិត​ដែល​មាន​ពីរ​ខ្នង ប៉ុន្តែ​អាច​មាន​ច្រើន​ជាង​នោះ​រហូត​ដល់​ប្រាំ​ខ្នង​ផង។ ប្រភេទ​ម្យ៉ាង​ទៀត​ការ​ចែក​ខ្នង​នោះ​ពុំ​មែន​ទៅ​ក្រោយ​ទេ គឺមក​ខាង​ទទឹង​ផ្ទះ​ទៅវិញ ជួន​កាល​គេ​ហៅ​ថា «ភ្លោះ» (រូបលេខ៤)។ ជួន​កាល​ទៀត​លំបាក​ឲ្យ​ឈ្មោះ​ពិត​ប្រាកដ​ណាស់ គ្រាន់​តែ​មើល​ទៅមូល​ដ្ឋាន​ជា​ផ្ទះប៉ិត​ដោយ​ថែម​ដំបូល​ប៉ិត​ដូច​គ្នា តែ​មក​កាត់​ទទឹង​គ្នា​ទៅវិញ​(រូប​ទី៥)។ តាម​ធម្មតា ក្បាច់​ដែល​នៅ​លើ​ព្រុំ​ហើយ​មាន​កំពូល​ស្រួច​ទៅ​លើ​គេ​ហៅ​ថា«ម៉ិត»​(ពុំដឹងថា​ពាក្យនេះ​ត្រឹម​ត្រូវ​តាមអក្ខរាវិរុទ្ធឬទេ ដោយសារពុំមាននៅក្នុង​វចនា​នុក្រម​សម្តេចជួនណាត) ដូច​ក្នុង​រូបទី ១១-១២។ ចំណែក​ឯ​នៅ​ខាង​ចុង​ចែង​តែង​ឃើញ​មាន «គាងឃ្វាយ» ឬ​អ្នក​ស្រុក​ខ្លះ​ហៅថា «កន្ទុយមាន់» (រូបទី១៣)។ ជួនកាលទៀត​មាន​ក្បាច់​មួយជួរ​រត់​តាម​ព្រុំ​ហើយ​ចុះ​ពី​ព្រុំ​ទៅ​ចុង​ចែង​ ដែល​ហៅថា «នាងច្រិល» (រូបទី១៤)។

រូបទី២

រូបទី៣

រូបទី៤

រូបទី៥

រូបទី៦

រូបទី៧

រូបទី៨

រូបទី៩

រូបទី១០

រូបទី១១

រូបទី១២

រូបទី១៣

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: