ការសាងសង់ប្រាសាទខ្មែរ : សម្ភារៈសំណង់ និងសមាសធាតុលំអតុបតែងប្រាសាទ

ដកស្រង់ចេញពីគេហទំព័រ CEN

ការ​សាងសង់​ប្រាសាទបុរាណ​ខ្មែរ គឺដើម្បីបុព្វហេតុ​សាសនា ដែលផ្គុំឡើងពី​សម្ភារៈ​សំណង់ រួមមាន​ថ្មបាយក្រៀម​ដែល​ច្រើន​ប្រើ​ក្នុង​ការរៀប​ជញ្ជាំង ចាក់​ជា​គ្រឹះ ដោយហេតុថា វា​ងាយស្រួល​រក និង​

សមាសធាតុតុបតែងលម្អរប្រាសាទភ្នំក្រោម (១) និង សមាសធាតុតុបតែងប្រាសាទខ្មែរមួយទៀត

មាន​តម្លៃថោក។ ថ្មភក់ ប្រើនៅលើ​តួ​ប្រាសាទ ព្រោះថា​ប្រភេទ​ថ្មនេះ​ពិបាក​រក ឬ​មានតម្លៃ​ខ្ពស់ ដូច្នេះហើយ​គេ​ប្រើ​នៅកន្លែង​ណា​ដែល​សំខាន់ៗ ដូច​ហោជាង​ ផ្តែរ​​ សសរ​ពេជ្រ​ ជណ្តើរ ។ ថ្ម​ដី​ដុត​ភាគច្រើន​ប្រើ​នៅ​ផ្នែក​ដំបូល និង​ដាក់​រៀប​ជា​គ្រឹះ​ផ្នែក​ខាងក្រោម​នៃ​ប្រាសាទ​ផងដែរ ។ ខ្សាច់​ក្នុងការ​បុកគ្រឹះ​ឲ្យ​ហាប់។ ក្រោយពី​បង្ហាប់​រួច​នោះ គេ​តែងតែ​ចាក់​ខ្សាច់ ឬ​អង្គា​ម និង​ទឹក ផ្នែក​ខាងលើ​ទៀត។ អត្ថប្រយោជន៍​របស់​អង្កាម គឺ​ធ្វើ​ឲ្យ​គ្រឹះ​មាន​លក្ខណៈ​ហាប់​ណែន​ល្អ។ ទឹក គឺជា​សម្ភារៈ​សម្រាប់​បុកគ្រឹះ ហើយ​សម្រាប់​បង្ហាប់​ផងដែរ ​។​

ក្រៅពីនេះ គឺ​ឃើញ​មានការ​ប្រើ​ឈើ (​ស្មាច់​) សម្រាប់​បុកគ្រឹះ​ដាក់​អន្លុង​ទ្វារ និង​សម្រាប់​បំបែក​ថ្ម​ផងដែរ ។ គេ​យក​វា​ត្រាំ​ទឹកជា​មួយ​ថ្ម ក្រោយមក​ឈើ​នោះ​រីក ជាហេតុ​បណ្តាល​ឲ្យ​ថ្ម​បែក។ ជ័រ​ឈើ ជាពិសេស​ក្នុង​ការរៀប​ឥដ្ឋ ឬ​ជញ្ជាំង។ ពោលគឺ​គេ​ត្រូវ​តំរឹម​ឥដ្ឋ ឬ​ថ្ម​ឲ្យ​ស្មើ និង​ខាត់​ឲ្យ​រលោង​ទើប​គេ​យក​ជ័រ​បិទ​ភ្ជាប់​គ្នា​តែម្តង ធ្វើ​ឲ្យ​សំណង់​ហាប់​ដូចជា​មិនមាន​ថ្នេរ​អញ្ចឹង ។​
ជី :  គេ​តែង​ពួរ ដើម្បី​ឲ្យ​ស្ថាបត្យករ​ឡើង​ឆ្លាក់ ឬ​លើក​បណ្ត​ប់​ថ្ម​ពីលើ​គ្នា ។​
​​ប្រាសាទ​ទាំងនោះ​សុទ្ធសឹងតែ​បំពាក់​ដោយ​សមាសធាតុ​លំអ​តុបតែង ទាំង​ខាងក្នុង និង​ខាងក្រៅ​ផងដែរ ។​
​សមាសធាតុ​តុបតែង​ស្ថាបត្យកម្ម​ផ្នែក​ខាងក្រៅ : ហោជាង​ក៏​ដូច​ក្បាច់​ផ្តែរ ជា​គ្រឿង​លំអ​របស់​ប្រាសាទ​យ៉ាងសំខាន់​ក្នុងការ​កំណត់​ការវិវត្ត​អាយុកាល​ មួយ​ទៅ​អាយុកាល​មួយ និង​សម្រាប់​បញ្ជាក់​នូវ​រចនា​បថនា​សម័យកាល​នីមួយៗ។ លើសពីនេះ ហោជាង​ត្រូវ បាន​ធ្លាក់​ជា​ក្បាច់រចនា​ជា​ផ្កា​ភ្ញី​ស្រស់ប្រិមប្រិយ ដើម្បី​ទាក់ទាញ​សាសនិកជន ។​

ផ្តែរប្រាសាទ រចនាបថព្រៃក្មេង សតវត្សរ៍ទី ៧ មន្ទីរវប្បធម៌ខេត្តកំពង់ចាម ដែលមានរន្ធបង្គោលមេទ្វារ (ម.ត ១៩៩៣)

​ផ្តែរ : ផ្តែរ​ដែល​ផ្តើមឡើង​នៅ​សម័យ​វប្បធម៌​បុ​រេ​អង្គរ ជាពិសេស​ក្នុង​រចនា​បថភ្នំ​ដា (​ក្នុងដំណាក់កាល​ទី ២ នៃ​កា​វិវត្តន៍​) គឺ​ស្ថិតក្រោម​ហោជាង មានមុខ​ងារ​មិន​ត្រឹមតែ​លំអ​ប្រាសាទ​តែប៉ុណ្ណោះ​ទេ ថែមទាំង​បញ្ជា​ក់នូវ​ការគោរព​សាសនា​នីមួយៗ ។​
​សសរ​ពេជ្រ : មានមុខ​ងារ​លំអ​ប្រាសាទ​ផង និង​ជួយ​ទ្រ ហោជាង ថែមទាំង​សំណង់​ទាំងមូល​ផងដែរ ។ ក្បាច់​សសរ​ពេជ្រ​ដែល​ចាស់​ជាងគេ​ស្ថិតក្នុង​រចនា​បថភ្នំ​ដា ។

ស៊ុមទ្វារ និងសន្លឹកទ្វារ នៅប្រាសាទស្រី ខេត្តកំពង់ឆ្នាំង នាសតវត្សរ៍ទី ៧-៨ (ម.ត ១៩៩៦)

សសរ​ផ្អោប ឬ​សសរ​បញ្ឆោត : គឺ​ស្ថិត​នៅជាប់​សសរ​ពេជ្រ​ផ្នែក​ខាងក្រៅ មាន​មុខងារ​សម្រាប់​លំអ​ដោយ​ការ​ឆ្លាក់​ក្បូរ​ក្បាច់រចនា​យ៉ាង​ប្រណិត និង​ជួយ​ទ្រហោ​ជាង និង​សំណង់​ទាំងមូល ។ សសរ​បញ្ឆោត​នេះ មាន​ចាប់តាំងពី​រចនា​បថព្រះ​គោ ចុង​សតវត្ស​ទី ៩ ហេតុផល​រចនា​បថ​អង្គរ ។​
ទ្វារ និង ស៊ុមទ្វារ :ស្ថិត​នៅជាប់​ទ្វារ​ដែល​ធ្វើឡើង​អំពី​ឈើ វា​មានមុខ​ងារ​លំអ​ប្រាសាទ និង​ទទួល​សា្វគ​មន៍ សាសនិកជន​ដែល​ចូល​ប្រាសាទ​បូជា​ព្រះ តាមរយៈ​ក្បាច់​ផ្តែរ ។ ស៊ុមទ្វារ​ធ្វើ​អំពី​ថ្មភក់ ហើយ​មាន​ចោះ​រន្ធ ដើម្បី​ស៊ក​ពន្លួញ ។​

រន្ធមេទ្វារ សម្រាប់ស៊កពន្លូញ ប្រាសាទរូងភ្នំ នៅជើងភ្នំដា, អន្តរកាលរវាងនគរភ្នំ និង ចេនឡា អង្គរបុរី (ម.ត ២០០៦) និង ទ្វារឈើ នាសម័យចេនឡា នៅប្រាសាទស្រី ស្រុកកំពង់លែង ខេត្តកំពង់ចាម (ម.ត ២០០៨)

វត្តមាន​របស់​រន្ធ​ទាំងនោះ ពីរ​នៅ​ផ្នែក​ខាងលើ និង ពីរ​ទៀត​នៅ​ផ្នែក​ខាងក្រោម គឺ​សំរាប់​ទទួល​សន្លឹក​មេ​ទ្វារ ដែល​ធ្វើ​អំពី​ឈើ​ដូច​ករណី​នៃ​មេ​ទ្វារ​នៃ​ប្រាសាទ​ស្រី ដែល​ស្ថិត​ក្នុងសម័យ​វប្បធម៌​ចេនឡា ជា​តថភាព​ស្រាប់។ ប្រពៃណី​នេះ តាមពិតទៅ ត្រូវបាន​ផ្តើមឡើង​តាំងតែ​សម័យ​នគរ​ភ្នំ​ម្ល៉េះ ជាពិសេស​នៅ​ប្រាសាទ​រូងភ្នំ ដែល​ស្ថិតក្រោម​ជើងភ្នំ​ដា​ជាដើម ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: